ព័ត៌មានជាតិ

លោក ញ៉ែម សំអឿន អញ្ជើញបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៥-២០១៦

រតនគិរីៈ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ លោក ញ៉ែម សំអឿន អភិបាលរងខេត្ត តំណាងលោក ថង សាវុនអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបីភាពក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៥-២០១៦ ដែលបានប្រារព្វធ្វើឡើងនៅពហុកីឡាដ្ឋានខេត្តរតនគិរី។

ការប្រកួតចាប់ផ្តើមពីថ្ងៃទីខែកក្កដា ឆ្នាំ២០១៦ ដោយមានក្លឹបបាល់ទាត់ចំនួន១៨ បានចូលរួមប្រកួត ចំពោះលទ្ធផលលេខ១បានទៅលើក្រុមបាល់ទាត់អាស៊ានអេសសុី(ASEAN FC) ទទួលបានពាន១ អមដោយមេដាយ និង ថវិការ១.០០០.០០0រៀល លេខ២បានទៅលើក្រុមប៉ូលិស អមដោយមេដាយ ថវិកា៨០០.០០០រៀល និងលេខ៣បានទៅលើក្រុមបាល់ទាត់សង្កាត់កាចាញ ទទួលបានមេដាយអមដោយថវិកា៦០០.០០០រៀល៕

photo_2016-09-04_20-16-37photo_2016-09-04_20-16-40photo_2016-09-04_20-16-43photo_2016-09-04_20-16-45photo_2016-09-04_20-16-47photo_2016-09-04_20-16-50photo_2016-09-04_20-16-52photo_2016-09-04_20-16-55photo_2016-09-04_20-16-57photo_2016-09-04_20-16-59photo_2016-09-04_20-17-02

មតិយោបល់