ភ្នំពេញៈ យោងតាមក្រសួងអប់រំ យុវជន និងកីទ្បា បានចេញសេចក្ដីប្រកាសថា ក្រសួង បានរៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយចំពោះការមិនពេញចិត្ត នឹងលទ្ធផលនៃការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រទ្បង៖ ២០ សីហា ២០១៨ ជូនបេក្ខជនមាតាបិតា អាណាព្យាបាល ឬអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដូចធ្លាប់អនុវត្តតាមនីតិវិធីនាឆ្នាំកន្លងមក។
គណៈកម្មការកោសល្យវិច័យ នឹងចាប់ដំណើរការការងារពីថ្ងៃជូនដំណឹងនេះក្នុងរយៈពេល១សប្ដាហ៍៕

មតិយោបល់