ព័ត៌មានជាតិ

រថយន្ត​ស្ទូច ពន្លះរថយន្តដឹកទំនិញលាន់ដូចរន្ទះ របួសធ្ងន់ស្រាល ៣ នាក់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត​ស្ទូចបើកបុក​​រថយន្ត​ដឹកទំនិញមួយគ្រឿង​ នៅ​ផ្លូវជាតិលេខ៤ ត្រង់ចំណោត​រាម​ឃុំ​បិតត្រាំង​ បណ្តាលឲ្យមនុស្ស​៣​នាក់​រង​របួស​។

ហេតុការណ៍នេះ បានកើតឡើងនៅ​វេលា​ម៉ោង ១១ និង១៩នាទីយប់​ថ្ងៃ​ទី​១១ ខែ​កញ្ញា​​​​​​ ឆ្នាំ​២០១៨​ ចន្លោះ​គីឡូម៉ែត្រ​ ២០៩-២១០​ ក្នុងឃុំ​បិត​ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្ត​ស្ទូច​ ម៉ាក​ HYUNDAI​ ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 3D-2248 មានទិសដៅចេញពី​ខេត្ត​ព្រះសីហនុ​ បាន​បុក​នឹង​រថយន្ត​កូរ៉េ​១គ្រឿង ​ម៉ាក​ HYUNDAI ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ​3C-2880 មានទិសដៅ​ផ្ទុយ​គ្នា​ បណ្តាល​អ្នក​ជិះ​លើ​រថយន្ត​ទាំង​ពីរ ​រង​របួស​ធ្ងន់ស្រាល​ ៣នាក់។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វាង និងយកវត្ថុតាងរថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំការដោះស្រាយតាមច្បាប់ពេលក្រោយ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់