ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីស្រ្តីម្នាក់សង្ស័យបែកថ្នាំ ដើរអុកឡុកតាមផ្លូវម៉ៅសេទុង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន៕


ព័ត៌មានក្នុងដៃអ្នក
ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីស្រ្តីម្នាក់សង្ស័យបែកថ្នាំ ដើរអុកឡុកតាមផ្លូវម៉ៅសេទុង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន៕
ខេត្តកំពង់ស្ពឺ៖ ក្រោយពីរបណ្តាញព័ត៌មានជាច្រើនបានធ្វើការលាតត្រដាងអំពីរឿងអាស្រូវពុករលួយ របស់លោក ឈឹម សំអាត ប្រធានមន្ទីរផែនការខេត្តកំពង់ស្ពឺ រួមនិងអនុប្រធានមន្ទីរឈ្មោះ យ៉ែម ឆន រួមនិងបក្ខពួកមួយចំនួនតូចនោះ បានធ្វើឲ្យលោកប្រធានមន្ទីរមួយនោះខឹងឆេះដុំនិងស្វែងរកមុខអ្នកទំលាយអាថ៌កំបាំងរបស់ខ្លួននិងបក្ខពួកឲ្យការសែតចុះផ្សាយ ប៉ុន្តែលោកប្រធានមន្ទីរមួយនេះក៍មានការភិតភ័យលើរឿងអាស្រូវរបស់ខ្លួនផងដែរ។ សម្រាប់មន្ត្រីជាច្រើននៅក្នុងមន្ទីរផែនការខេត្តកំពង់ស្ពឺ ក្រោយពេលការសែតចុះផ្សាយរឿងអាស្រូវពុករលួយរបស់ប្រធានមន្ទីរខ្លួននោះ ពួកគាត់បានសម្តែងនៅការគាំទ្រ ថាការចុះផ្សាយនោះពិតជាត្រឹមត្រូវ ហើយសុំឲ្យការសែតជួយចុះផ្សាយរឿងនេះបន្ថែមទៀត។ ព្រោះថាចំនុចខ្លះដែលការសែតបានចុះផ្សាយគឺមិនសូវដោយនិយាយខ្លីៗលើចំនុចមួយចំនួនដែលអាចធ្វើឲ្យលោកប្រធានមន្ទីរនិងបក្ខពួកប្រឌិតរឿងចំណាយផ្សេងៗមកបិទបាំងការពិតនៅពេលមានការស៊ើបអង្កេតណ៍ពីស្ថាប័នថ្នាក់ជាតិនោះ។ ប្រភពដដែលបានបញ្ជាក់ថាចំណុចសំខាន់ដែលងាយស្រួលក្នុងការស្រាវជ្រាវរកកំហុសពុករលួយរបស់ប្រធានមន្ទីរនិងបក្ខពួកមាន២ចំណុចទី១ៈទៅលើការចំណាយប្រាក់បុរេប្រទាន ចំណុចទី២ៈគឺប្រាក់ទូទាត់ត្រង់លើកលែងតែប្រាក់បៀវត្តន៍មន្ត្រីរាជការចេញដែលពុំមានបញ្ហា…
ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដទៃ នៅវេលាម៉ោង០១ និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចតាមផ្លូវណតប្រ៊ីត ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យទី១.ឈ្មោះ ស្រី តក់ ភេទប្រុស អាយុ១៩…
មនុស្ស 8 នាក់ត្រូវបានរាយការណ៍ថាបានស្លាប់នៅទូទាំងតំបន់អ៊ឺរ៉ុបក្រោយព្យុះមួយបានវាយប្រហារដោយបង្កទៅជាខ្យល់ទឹកជំនន់និងទឹកជំនន់នៅតំបន់មួយចំនួនផង។ គេជឿជាក់ថាចក្រភពអង់គ្លេសជាអ្នកទទួលរងការប៉ះពាល់ខ្លាំងជាងគេដោយខ្យល់ព្យុះដែលមានឈ្មោះ Xaver ។ភ្លាមៗនៅតាមតំបន់ឆ្នេរភាគខាងលិចនៃប្រទេសអង់គ្លេសត្រូវបានប្រកាសឲ្យមានការភៀសខ្លួន។ផ្ទះនិងទ្រព្យសម្បតិ្តប្រហែលជាជិតមួយពាន់ខ្នងត្រូវបានលេបត្របាក់ដោយទឹកជំនន់ហើយនៅតំបន់ខ្លះទៀតក៏ទទួលរងនូវការគម្រាមកំហែងខ្លាំងដែរ។ នៅឯប្រទេសស្កុតឡែនវិញខ្សែរថភ្លើងជាច្រើនត្រូវបានបញ្ជាឲ្យផ្អាកហើយជើងយន្តហោះរាប់សិបខ្សែក៏ត្រូវបានប្រកាសបិទជាបណ្តោះអាសន្នផ្លូវHighway ធំៗជាច្រើនត្រូវបានកាត់ផ្តាច់ហើយតំបន់និងរោងចក្រជាច្រើនដែលមានបញ្ហាខ្វះភ្លើងអគ្គិសនី។ ទីក្រុងផែសមុទ្ររបស់អាល្លឺម៉ង់ Hamburg ក៏បានទទួលរងនូវឥទិ្ធពលនៃខ្យល់ព្យុះមួយនេះដែរដោយកំពស់នៃទន្លេ Elbe បានកើនឡើងដល់ទៅ 6 ម៉ែត្រលើសពីកំពស់ទឹកធម្មតាហើយហាងនានាសាលារៀនស្ទើរគ្រប់ទីកន្លែងក្នុងក្រុងក៏ត្រូវបានផ្អាកផងដែរ៕ ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖ មតិយោបល់
មតិយោបល់