ព័ត៌មានជាតិ

ព្យុះ​វាយប្រហារ​នៅ​តំបន់​អ៊ឺរ៉ុប​ស្លាប់​មនុស្ស​សរុប 8 នាក់​

មនុស្ស 8 នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​នៅ​ទូទាំង​តំបន់​អ៊ឺរ៉ុប​ក្រោយ​ព្យុះ​មួយ​បាន​វាយប្រហារ​ដោយ​បង្ក​ទៅ​ជា​ខ្យល់​ទឹកជំនន់​និង​ទឹក​ជំនន់​នៅ​តំបន់​មួយចំនួន​ផង​។​
​គេ​ជឿជាក់​ថា​ចក្រភព​អង់គ្លេស​ជា​អ្នក​ទទួល​រង​ការប៉ះពាល់​ខ្លាំងជាងគេ​ដោយ​ខ្យល់ព្យុះ​ដែល​មានឈ្មោះ Xaver ។​ភ្លាមៗ​នៅតាម​តំបន់ឆ្នេរ​ភាគ​ខាងលិច​នៃ​ប្រទេស​អង់គ្លេស​ត្រូវបាន​ប្រកាស​ឲ្យមាន​ការ​ភៀសខ្លួន​។​ផ្ទះ​និង​ទ្រព្យសម្បតិ្ត​ប្រហែលជា​ជិត​មួយ​ពាន់​ខ្នង​ត្រូវបាន​លេប​ត្របាក់​ដោយ​ទឹកជំនន់​ហើយ​នៅ​តំបន់​ខ្លះ​ទៀត​ក៏​ទទួលរង​នូវ​ការ​គម្រាមកំហែង​ខ្លាំង​ដែរ​។​

​នៅ​ឯ​ប្រទេ​សស្កុត​ឡែន​វិញ​ខ្សែ​រថភ្លើង​ជាច្រើន​ត្រូវបាន​បញ្ជា​ឲ្យ​ផ្អាក​ហើយ​ជើងយន្តហោះ​រាប់សិប​ខ្សែ​ក៏​ត្រូវបាន​ប្រកាស​បិទ​ជា​បណ្តោះអាសន្ន​ផ្លូវ​Highway ធំៗ​ជាច្រើន​ត្រូវបាន​កាត់ផ្តាច់​ហើយ​តំបន់​និង​រោងចក្រ​ជាច្រើន​ដែល​មាន​បញ្ហា​ខ្វះ​ភ្លើងអគ្គិសនី​។​

​ទីក្រុង​ផែ​សមុទ្រ​របស់​អាល្លឺម៉ង់ Hamburg ក៏​បាន​ទទួលរង​នូវ​ឥ​ទិ្ធ​ពល​នៃ​ខ្យល់ព្យុះ​មួយ​នេះ​ដែរ​ដោយ​កំពស់​នៃ​ទន្លេ Elbe បាន​កើនឡើង​ដល់​ទៅ 6 ម៉ែត្រ​លើស​ពី​កំពស់​ទឹក​ធម្មតា​ហើយ​ហាង​នានា​សាលារៀន​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​ក៏​ត្រូវបាន​ផ្អាក​ផងដែរ​៕​
Strom
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់