ព័ត៌មានជាតិ

រន្ធត់! រថយន្តតាកូម៉ា ពន្លះម៉ូតូមួយគ្រឿងបណ្តាលឲ្យលោកយាយនិងចៅស្រីម្នាក់របួសធ្ងន់ រួចរត់បាត់!

រតនគិរី: លោកយាយម្នាក់ រួមនឹងចៅស្រីរងរបួសធ្ងន់ទាំង២នាក់ ខណ:ដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ករណីនេះកើតឡើងរវាង រថយន្តមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ក្រហម បានបុកជាមួយនឹងម៉ូតូ ពាក់ស្លាកលេខ រតនគិរី 1A-3056 ពេញទំហឹង បណ្តាលឲ្យលោកយាយ នៅចៅអាយុ៤ឆ្នាំរងរបួសធ្ងន់ ហើយរថយន្តបានរត់គេចខ្លួនបាត់តែម្តង៕

មតិយោបល់