ភ្នំពេញៈ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣៥នាទីរសៀល មានករណីព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រទះឃើញសពស្រ្តីម្នាក់អណ្ដែតទឹកស្រះក្នុងវត្តនាគវ័ន្ត ភូមិ២២ ក្រុម១០៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណើររឿង៖ បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានផឹកទឹកត្នោតជូរ តាំងពីព្រឹករហូតដល់យប់ មិនឃើញគាត់ លុះព្រឹកឡើងស្រាប់តែប្រទះសពអណ្ដែតទឹកស្រះទៅវិញ ។
សូមបញ្ជាក់៖ ជនរងគ្រោះតែងតែ មិនឃើញមានបងប្អូន ហើយពេលស្រវឹងម្ដងៗ ទៅដេកក្បែរស្រះទឹកនោះ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យកោសល្យវិច័យ រួចសពត្រូវបានដឹកទៅបូជានៅវត្តទួលអស់លោ និងមិនទាន់រកឃើញសាច់ញាតិទេ៕




មតិយោបល់