កណ្ដាលៈ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះអំពីករណី រំលោភសេពសន្ធវៈ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទីយប់ ត្រង់ចំណុចក្នុងមុងក្នុងផ្ទះឈ្មោះ ឡាយ សួ ស្ថិតភូមិពោធិ៍ប៉ាង ឃុំស្វាយប្រទាល ខេត្តកណ្ដាល។
ជនរងគ្រោះត្រូវជាកូនចិញ្ចឹមរបស់ជនសង្ស័យឈ្មោះ ហ ស ល ហៅកាប៉ោង ភេទស្រី អាយុ ១៤ឆ្នាំជនជាតិខ្មែរ។
ជនសង្ស័យត្រូវជាឪពុកចិញ្ចឹមរបស់ជនរងគ្រោះឈ្មោះ ឡាយ សួ ភេទប្រុស អាយុ ៣៦ឆ្នាំ (ឃាត់ខ្លួន) ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍ប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាប់យក:គ្មាន
ដំណើររឿង៖ នៅថ្ងៃខែឆ្នាំមិនចាំឈ្មោះ ឡាយ សួ បានចាប់រំលោភកូនស្រីចិញ្ចឹមបានសម្រេចចំនួន ២ដង នៅលើផ្ទះរបស់ខ្លួនដោយគំរាមជនរងគ្រោះ មិនឲ្យនិយាយប្រាប់អ្នកណាបើហ៊ានប្រាប់ និងសម្លាប់ទាំងម៉ែទាំងកូន។ ក្រោយមកនៅថ្ងៃមិនចាំក្នុងខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទី ឈ្មោះ ឡាយ សួ បានចាប់រំលោភជនរងគ្រោះបានសម្រេចម្ដងទៀត ហើយគំរាមដដែល លុះដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទី ឈ្មោះ ឡាយ សួ បានចូលក្នុងមុងរបស់ជនរងគ្រោះប៉ុនប៉ងចាប់រំលោភទៀត តែជនរងគ្រោះភ្ញាក់ដឹងខ្លួនក៏រត់ចេញពីផ្ទះ ។
ទើបនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ ហ៊ួក ស្រីលាភ ដាច់ចិត្តយករឿងទាំងអស់នេះទៅប្រាប់ឈ្មោះ កុយ ដន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាចាស់ទុំក្នុងភូមិជាមួយគ្នា រួចក៏នាំជនរងគ្រោះទៅប្ដឹងនៅអធិការដ្នាននគរបាលស្រុកស្អាងតែម្ដង។
សូមបញ្ជាក់៖ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់