ព័ត៌មានជាតិ

​បុរសម្នាក់ ជិះម៉ូតូលឿន ប៉ះពីក្រោយរថយន្ត ដួលបោកក្បាលស្លាប់នៅនឹងកន្លែង!​

​កំពង់ចាម: កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងម៉ូតូ​និងរថយន្ដ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ៦ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ជនរងគ្រោះជិះ​ម៉ូតូ​ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1I-1882 ជិះដោយឈ្មោះ ឃន ស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បើកបរក្នុងទិសដៅ​ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ​បានប៉ះ​ពីក្រោយរថយន្ត​មិនស្គាល់ម៉ាក(​រថយន្ដបានបើករត់គេចបាត់) បណ្តាលឲ្យជនរងគ្រោះស្លាប់តែម្តង។
មូលហេតុ អ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿន​៕​

មតិយោបល់