ព័ត៌មានជាតិ

ស្រុកសៀមប៉ាង ក្រឡាប់រថយន្តទៀតហើយ !

ស្ទឹងត្រែង: លោកអធិការស្រុកសៀមប៉ាងបានប្រាប់ Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ (ក្រឡាប់ឡាន) ដោយខ្លួនឯង នៅចំណុចអូរខ្លុង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្រែឫស្សី ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ។

លោកអធិការបានបន្តទៀតថា រថយន្តដែលក្រឡាប់នោះម៉ាក ស៊ីប ពណ៌ត្រីអី ពាក់ស្លាកលេខ ភ្នំពេញ 2J 0155 អ្នកបើកបរឈ្មោះ សៅ សុផល ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរទាហានកងវិស្វកម្ម របួសស្រាល ជិះតែម្នាក់ឯង ។

បច្ចុប្បន្នជនរងគ្រោះនិងរថយន្តត្រូវបានរក្សាទុកនិងសាកសួរនៅអធិការដ្ឋានស្រុកសៀមប៉ាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់