ព័ត៌មានជាតិ

រថយន្តធុនធំពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់បុរសម្នាក់ នៅស្រុកកៀនស្វាយ

កណ្តាល: នៅវេលាម៉ោង០៣ និង១០នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុចលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងខូចខាតរថយន្ត០២គ្រឿងធ្ងន់ ។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុគេឃើញ រថយន្ត០១គ្រឿង ម៉ាកក្រេនតូ ប្រភេទសណ្តោងក្បាល ពណ៌ខៀវខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3C-9202 ទ្រុងពណ៌ក្រហម ស្លាកលេខព្រះសីហនុ 4A-0796 អ្នកបើកបរឈ្មោះ ភេន សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិព្នៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (របួសធ្ងន់) ធ្វើដំណើរពីលិចទៅកើត។ មកដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្ត០១គ្រឿង មិនស្គាល់អត្តសញ្ញាណ រួចក៏បន្តមកបុករថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្តោង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5577 ដែលធ្វើដំណើរពីកើតទៅកើត អ្នកបើកបរឈ្មោះ នៅ សុភ័ក្រ្ត ភេទប្រុស អាយុ២១ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មិនមានរបួស។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅមន្ទីពេទ្យភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយករថយន្តទាំង០២គ្រឿងទៅរក្សាទុក នៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់