កំពង់ស្ពឺៈ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៤២-៤៣ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក YAMAHA TAURUS ពណ៌ខ្មៅ លាយទឹកដោះគោ ពាក់ស្លាកលេខ នគរបាល១.៧៥៣២ អ្នកបើកបរឈ្មោះ ខឹម ធុន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ នាយប៉ុស្តិ៍នគរបាលសង្កាត់សុពរ័ទេព រស់នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុករថយន្តពីក្រោយ ម៉ាកហ៊ីណូ ពណ៌ក្រហម ឆ្នូតទឹកប្រាក់ ពាក់ស្លាកលេខ កោះកុង3A-0080 មានសណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ4A-2338 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់បាត់) ដែលកំពុងឈប់នៅលើផ្លូវ (កង់ម្ខាងនៅលើក្រួសក្រហម និងម្ខាងទៀតនៅផ្លូវកៅស៊ូ) បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។
ចំពោះវត្ថុតាងទាំង២គ្រឿង រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសំរោងទង។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់