ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួច

ភ្នំពេញ: នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០២និង០០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការនគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងពីបទប៉ុនប៉ងលួច (កន្តៃ្រសំរាប់កាត់ដែកប៉ុនប៉ងកាត់ខ្សែភ្លើង និងខ្សែកាបក្រុមហ៊ុនអុបទិក) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០៣ ផ្លូវ លេខ៥៩២ ក្រុមទី១១ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ធុច ចាន់ធិ ហៅ ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមានកន្រ្តៃសម្រាប់កាត់ដែកចំនួន០១ ពណ៌ខៀវ (ជារបស់ជនសង្ស័យឈ្មោះ ធុច ចាន់ធិ ហៅ ធិ)។

ការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះជាលទ្ធផល មានភាព វិជ្ជមាន បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់