Post News Media ព័ត៌មានជាតិ ​សាហាវណាស់! ក...

​សាហាវណាស់! កាប់សម្លាប់បុរសម្នាក់ ដោយចោទថាធ្វើអំពើមកលើខ្លួន..!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីឃាតកម្មកាប់សម្លាប់បុរសម្នាក់ បង្កដោយជនមិនស្គាល់អត្តសញ្ញាណ នៅភូមិព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ហែម យឹម ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរ កសិករ មានស្លាកស្នាមកាប់ដាច់ក្បាលខាងក្រោយ២កន្លែងដល់គល់ក។
តាមការបំភ្លឺពីឆឈ្មោះ សន សុត អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងប្តីបានចុះពីលើផ្ទះ ហើយកំពុងបង្កាត់ភ្លើងដាំបាយ ស្រាប់តែសម្លេងកាប់៣ភួស ចេញមកមើលឃើញប្តីដួលស្លាប់ក្បែរពាងទឹកក្រោយផ្ទះ និងឃើញជនល្មើសរត់ទៅទិសខាងត្បូង។

ជាលទ្ធផលស្រាវជ្រាវបានឃាត់ខ្លួនជនល្មើសឈ្មោះ ចិន ជុន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ដោយមូលហេតុជនល្មើស ចោទប្រកាន់ថា ជនរងគ្រោះធ្វើអំពើអាបធ្មបមកលើខ្លួន៕​