ភ្នំពេញៈ បន្ទាប់ពីមានករណីដែលផ្ទុះក្នុងសង្គមហ្វេសប៊ុសកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលល្បីថាមានជនសង្ស័យស្រីម្នាក់ ដែលបានលួចទូរសព្ទរបស់គេនៅក្នុងផ្សារព្រៃទា ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបងប្អូនអាជីវករបានធ្វើទារុណកម្មដូចជា វាយ ទាត់ ធាក់ និងចាប់កោរសក់នោះទៅលើក្មេងស្រីនោះ ត្រូវបានបងប្អូនក្នុងហ្វេសប៊ុសបានបង្ហោះតៗគ្នានេះ គឺជាទង្វើរមិនសមរម្យដល់ដល់នាងជាក្មេងស្រីចោរនោះ។
ក្រោយពីមានការបែកធ្លាយវីដេអូនេះរួចមក រហូតមកដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយមានបញ្ជាពីលោកអធិការ យឹម សារ៉ាន់ ផ្ទាល់បានមើលឃើញរូបភាពអយុត្តិធម៌ពីសំណាក់បងប្អូនដែលបង្កទៅលើក្មេងនោះ ទើបលោកបានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ ចុះទៅឃាត់ខ្លួនជនដៃដល់ចំនួន២នាក់ យកមកបំភ្លឺរផ្ទាល់នៅប៉ុស្តិ៍រដ្ឋបាលតែម្តង ដោយមានបងប្អូនជាអាជីវករជាច្រើននាក់ លើកគ្នាមកកាន់ប៉ុស្តិ៍សមត្ថកិច្ចបង្កការភ្ញាក់ផ្អើលផងដែរ៕
មតិយោបល់