ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារដើមគរ ខណ្ឌទួលគោក ចុះត្រួតពិនិត្យទំនិញ និងតាមតូបលក់ទំនិញ មួយចំនួនដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព។
ក្នុងនោះសមត្ថកិច្ចយកទិញគំរូចំនួន៤៤គំរូ បញ្ជូនមករថយន្តពិសោធន៍ចល័តដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា គ្រឿងសមុទ្រ ផ្លែឈើ គុយទាវ មីស្រស់ប្រហុក ផ្អក ជ្រក់ ត្រីងៀត ត្រីប្រាសំយ៉ុង ពោះគោ ឈាមជ្រូក ឈាមគោ។
ជាលទ្ឋផលពុំបានរកឃើញសារធាតុគីមីហាមឃាត់ទេ៕
មតិយោបល់