ព័ត៌មានជាតិ

បុកទៀតហើយ! រថភ្លើង បុកគ្នាជារថយន្តដឹកថ្ម ផ្អើលនៅខេត្តបន្ទាយមានជ័យ

បាត់ដំបង: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីរថភ្លើងបុករថយន្តដឹកថ្មធុនធំ កាលពីវេលាម៉ោង០៨ និង ២០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លើផ្លូវដែកនៅភូមិភ្នំ ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ករណីនេះដែរ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តប៉ុណ្ណោះ ហើយចរាចរណ៍ អាចធ្វើដំណើរធម្មតា។

បច្ចុប្បន្នវត្ថុតាងរថយន្ត ត្រូវបានសមត្ថកិច្ច ដឹកយកមកកាន់អធិការដ្ឋានស្រុកមង្គលបុរី៕

មតិយោបល់