បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនដែលមានប្រវត្តិជាប់គុកនិងឃុំខ្លួនក្នុងមណ្ឌលគ្រឿងញៀនច្រើនដង បានរងការចាប់ខ្លួនសារជាថ្មី ពីបទចោរកម្ម។ របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជនសង្ស័យឈ្មោះ អាត់ ហ៊ីង ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានចាប់ខ្លួនវេលាម៉ោង១១កន្លះយប់ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ក្នុងពេលបានចូលទៅលួចគ្រឿង បន្លាស់រថយន្តរបស់ឈ្មោះ លី គឹមឃុន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ឃុំ ដែលមានហេតុការណ៍បានកើតឡើង។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ជនសង្ស័យ អាត់ ហ៊ីង ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារចំនួន២ដង ពីបទលួច និងធ្លាប់ចូលមណ្ឌលកែប្រែផ្តាច់គ្រឿងញៀនចំនួន៦ដង និងចេញមកវិញបានធ្វើសកម្មភាពលួចជាច្រើនលើក ដោយមិនរាងចាលឡើយ។
កម្លាំងអធិការដ្ឋាននគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់