ព័ត៌មានជាតិ

សាហាវណាស់ ចិនទៀតហើយ! បើករថយន្ត ពន្លះក្បាលនាគចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងច្រង៉ាង!

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តរ៉េវហ្វ័រ មួយគ្រឿងបើកបរដោយជនជាតិចិន ក្នុងល្បឿនលឿន សង្ស័យស្រវឹងក៏ជ្រុលចង្កូតទៅបុកក្បាលចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង រីឯទ្រូងផ្លូវបាក់អស់៣កង់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ បើករថយន្តម៉ាករ៉េវហ្វ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AS-3170 បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ សង្ស័យស្រវឹងផងនោះ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង រងការខូចខាតយ៉ាងដំណំ។ រីឯក្បាលនាគពុះចែកទ្រូងផ្លូវវិញបែកខ្ចាត់ខ្ចាយបាក់អស់៣កង់តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ឃាត់ខ្លួនជនជាតិចិននោះយកទៅពិនិត្យជាតិអាកុលហើយនិងស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់