បន្ទាយមានជ័យៈ នៅរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មានករណីផ្ទុះមីនប្រឆាំងមនុស្ស នៅចំនុចព្រំដែនក៥ ក្នុងភូមិសាស្ត្រភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពេលដែលជនរង គ្រោះបានចូលទៅដាក់អន្ទាក់សត្វ។
ជនរងគ្រោះឈ្មោះ ញ៉ែម សឹម ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថានភាពគ្រោះថ្នាក់របួសដាច់ជើងស្តាំ បច្ចុប្បន្នអាជ្ញាធរមូលដ្ឋានបានជួយសង្គ្រោះ និងបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
មតិយោបល់