ព័ត៌មានជាតិ

ដល់.កហើយ ផ្លូវជាតិលេខ៤៨ពេលនេះ វាងបានវាងទៅ!

កោះកុងៈ ខណៈដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ស្របពេលនឹងរដូវវស្សានេះ បានធ្វើឲ្យផ្លូវមួយចំនួនរងការខូចខាតជាអន្លើៗ ពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង កុំថាឡើយរថយន្តនិងម៉ូតូ ខ្លះត្រូវដួលកប់ភក់ជ្រៅៗដែលដក់នៅនឹងផ្លូវ ខ្លះទៀតបានរអិលក្រឡាប់ ផងដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ចរាចរណ៍នៅចំណុចផ្លូវបែកចេញពីផ្លូវជាតិលេខ៤ ឆ្ពោះមកកោះកុង ផ្លូវជាតិលេខ៤៨ បានរងការខូចខាតយ៉ាងខ្លាំង ស្ថិតក្នុងស្ថានភាពភក់កប់ជ្រៅៗ រអិល បែកវល់ ពិបាកធ្វើដំណើរខ្លាំងណាស់ រហូតមានការបង្អាក់ចរាចរណ៍នៅចំណុចផ្លូវជាតិខាងលើផងដែរ ៕

មតិយោបល់