កណ្ដាលៈ លោកអធិការស្រុកពញាឮ បានប្រាប់Post News ថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីកំហែងយក និងប្រើប្រាស់អាវុធ កាន់កាប់ដោយគ្មានការអនុញ្ញាត នៅភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ដើមបណ្ដឹង ជនរងគ្រោះ២នាក់ ទី១ឈ្មោះ ផាត់ សាម៉ុន ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ នៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។
និងទី២ឈ្មោះ ហ៊ិន យន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រញាំងអណ្ដោង ឃុំទំនប់ ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះ២នាក់ ទី១ឈ្មោះ មុំ ល័ក្ខ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករដឹងអង្កាម ទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ និងទី២ឈ្មោះ សាន់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យម្នាក់ឈ្មោះ រស់ ចាន់រត្ន័ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅក្រុមទី៤ សង្កាត់ទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿង ម៉ាកC125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GR-1798, អាវុធខ្លីម៉ាកK54 ១ដើម បង់១ គ្រាប់៧គ្រាប់, វិទ្យុទាកទង(ID)១គ្រឿង, ខ្នោះដៃ១ ,ទូរសព្ទ័ដៃ៣គ្រឿង ម៉ាកអ៊ិនចុចពិល១គ្រឿង ម៉ាកIPhone១គ្រឿង និងsumsung១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក, ប្រាក់ដុល្លារ១០ដុល្លារ
ប្រាក់រៀល១៥.០០០៛,ឯកសារផ្សេងៗមួយចំនួន។
នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ ដើមបណ្ដឹងទាំង២នាក់ខាងលើ កំពង់នៅផ្ទះរៀងខ្លួន ពេលនោះមានជនសង្ស័យឈ្មោះរស់ ចាន់រត្ន័ បានជិះពីក្រោយម៉ូតូឈ្មោះមុំ លក្ខ័ ភេទប្រុស អាយុ២៦ឆ្នាំនិងឈ្មោះសាន់ ដារ៉ា ភេទប្រុសជាកូនប្រុសរបស់ដើមបណ្ដឹងឈ្មោះផាត់ សាម៉ុនហើយមានដៃជាប់ខ្នោះទាំង២នាក់ ពេលជិះមកដល់ផ្ទះជនរងគ្រោះ។ ភ្លាមជនសង្ស័យបាននិយាយទៅកាន់ដើមបណ្ដឹងថា កូនរបស់មីង មានថ្នាំញៀនជាប់និងខ្លួន ឥឡូវខ្ញុំចាប់បានហើយ តើមីងចង់សម្រួលនៅទីនេះ ឫក៏ចង់បញ្ជូនឡើងទៅលើ។ បន្ទាប់មកដើមបណ្ដឹង បាននិយាយថា មិនបាច់បញ្ជូនឡើងលើទេសម្រួលនៅទីនេះហើយ រួចមកជនសង្ស័យបាននិយាយទារប្រាក់ពីដើមបណ្ដឹងក្នុងម្នាក់៥០០ដុល្លារ និងម៉ូតូ១គ្រឿងចំនួន៥០០ដុល្លារដែរ សរុបទាំងមនុស្ស២នាក់និងម៉ូតូ១គ្រឿងចំនួន១.៥០០ដុល្លារ។ ពេលនោះជនរងគ្រោះក៏និយាយសុំសម្រួលជនសង្ស័យត្រឹមចំនួន ១.២០០ដុល្លារ ហើយជនសង្ស័យក៏យល់ព្រម បន្ទាប់មកជនរងគ្រោះក៏យកម៉ូតូទៅដាក់បញ្ចាំគេ តែឆ្លៀតពេលនោះជនរងគ្រោះបានរាយការណ៍ប្តឹង មកសមត្ថកិច្ចពីរឿងហេតុខាងលើ។
បន្ទាប់ពីទទួលបាន ព័ត៌មានភ្លាមកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍ជ្រៃលាស់ចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ។
តាមការចម្លើយជនសង្ស័យបានសារភាពថា៖នៅថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើខ្លួនបានទទួលព័ត៌មានពីកងកម្លាំងអាវុធហត្ថបានប្រាប់ថា៖ មានក្មេង២នាក់ជិះម៉ូតូមកយកថ្នាំញៀននៅប្រឡាយហើយឥឡូវពួកវាជិះចេញទៅវិញហើយ បន្ទាប់មកជនសង្ស័យក៏ជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ចំណុច កើតហេតុខាងលើក្មេងប្រុសទាំង២នាក់នោះក៏ឈប់ទិញទឹកអំពៅ ហើយជនសង្ស័យបានធ្វើសកម្មភាពដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ ឆែកឆេរ លើខ្លួនក្មេងប្រុសនោះ ក៏ចាប់ដាក់ខ្នោះក្មេងនោះដៃម្នាក់ម្ខាង រួចហើយឲ្យក្មេង នោះជិះម៉ូតូឌុបគ្នាមកផ្ទះម្តាយ ឯខ្លួនជិះម៉ូតូពីក្រោយ ពេលមកដល់ផ្ទះក្មេងនោះ ខ្លួនក៏បាននិយាយទារប្រាក់ពីដើមបណ្ដឹង ដូចបានរៀបខាងលើប្រាកដមែន កន្លងមកនៅថ្ងៃខែពុំចាំជនសង្ស័យឈ្មោះរស់ ចាន់រ៉ន ហៅរត្ន័ ធ្លាប់ធ្វើជាសន្តិសុខGSS យាមនៅការ៉ាសឡាន
BMWក្នុងខណ្ឌសែនសុខ។
លុះដល់ឆ្នាំ២០១៥ បានទិញម៉ូតូC125ស៊េរី២០១៥ មួយគ្រឿង និងទិញអាវុធខ្លី១ ដើមម៉ាកK54 តម្លៃ ៥៥០ដុល្លារ ពីកងទ័ព ឆត្រ័យោងពុំស្គាល់ឈ្មោះ និងទិញខ្នោះដៃ ខ្សែក្រវ៉ាត់ (ស៊ិនតារ៉ុង)វិទ្យុទាក់ទង និងឯកសណ្ឋានកងរាជអាវុធហត្ថ បន្លំធ្វើជាកងរាជអាវុធហត្ថ ដើរធ្វើសកម្មភាពបាន ចំនួន៨លើក៖
-លើកទី១ ក្នុងឆ្នាំ២០១៥ ធ្វើសកម្មភាពនៅមុខវត្តប្រាសាទ ដោយជនសង្ស័យបានស្លៀកខោឯកសណ្ឋានកងរាជអាវុធហត្ថ ពាក់
ស្បែកជើងកវែង ពាក់អាវស៊ីវិល ក្រវ៉ាតខ្សែ ស៊ិនរ៉ុងមានខ្នោះ វិទ្យុទាក់ទង និងកាំភ្លើងខ្លី ក្រវ៉ាត់ចង្កេះ ស្ទាក់ចាប់ក្មេងប្រុសភ្ជង់
ដាក់ខ្នោះហើយឆែកមានថ្នាំញៀន០១កញ្ចប់តូចសម្លុតទារប្រាក់ពីឪពុកបានប្រាក់៧៥០ដុល្លារ។
-លើកទី២នៅក្នុងឆ្នាំ២០១៥ដដែលធ្វើសកម្មភាពនៅជិតវត្តឃ្មួញ ខណ្ឌសែនសុខ ស្ទាក់ក្មេងប្រុស២នាក់ជិះម៉ូតូ០១ម៉ាកគុបសម្លុត ឆែកបានថ្នាំញៀន០២កញ្ចប់តូចទារប្រាក់បាន៤០០ដុល្លារ ។
-លើកទី៣ នៅជិតវត្តឃ្មួញដដែល ស្ទាក់ចាប់ក្មេងប្រុសម្នាក់ជិះ ម៉ូតូស្មាក់០១គ្រឿង ឆែកបានថ្នាំញៀន០១កញ្ចប់តូច ទារពីជនរងគ្រោះបាន៣០០ដុល្លារ ។
-លើកទី៤ នៅក្នងឆ្នាំ២០១៨ពេលទិញម៉ូតូបង់រំលោះ ម៉ាកC125ស៊េរី២០១៨ បានហើយ ទៅធ្វើសកម្មភាពស្ទាក់ក្មេងនៅក្នុងបុរីឈូកវ៉ា២ បានក្មេង ប្រុស០២នាក់ ថ្នាំញៀន០១កញ្ចប់តូចទារប្រាក់បាន៤០០ដុល្លារ។
-លើកទី៥នៅក្នុងបុរីឈូកវ៉ា ដដែល ឃាត់ក្មេងប្រុស០២នាក់ ថ្នាំញៀន០១កញ្ចប់តូច ទារបាន
ប្រាក់៣០០ដុល្លារ ។
-លើកទី៦ធ្វើសកម្មភាពនៅម្តុំធនាគារជាតិ ខណ្ឌ សែនសុខឃាត់ក្មេងប្រុសបាន០២នាក់ ឆែកឃើញថ្នាំញៀន០១កញ្ចប់ ទារប្រាក់បាន៣៥០ដុល្លារ។
-លើកទី៧ ធ្វើសកម្មភាពនៅផ្លូវចូលភ្នំឧដុង្គឃាត់បានមនុស្ស០២នាក់និងម៉ូតូធំ០១ថ្នាំញៀន០១កញ្ចប់តូច ទារប្រាក់បាន១.២០០ដុល្លារ។
លើកទី៨ពុំបានសម្រេចគឺនៅថ្ងៃកើតហេតុខាងលើតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្នាននគរបាលស្រុកពញាឮដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់