បន្ទាយមានជ័យៈ លោកអធិការស្រុកម៉ាឡៃ បានប្រាប់Post News ថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានចុះលេងទឹក រអិលជើងដួលផ្ងារក្រោយ បែកក្បាលធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០នាទី រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំនុចប៉ាតង់ អូរព្រំដែនថៃ-ខ្មែរ ក្នុងភូមិអូរស្អំ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឌុន សុភ័ក្រ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអូរស្អំ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានម្តាយឈ្មោះ ទឹម ភ័ណ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ចំណែក មូលហេតុចុះលេងទឹក រអិលជើងដួលផ្ងារក្រោយ បែកក្បាលធ្លាក់ចូលទឹកលង់ស្លាប់ តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់