ព័ត៌មានជាតិ

នគរបាលខេត្តបាត់ដំបង សហការគ្នាឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណី…

បាត់ដំបង: ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្រ្កាប បានបង្ក្រាបករណីអំពើលួច ( សម្ភារ:សំណង់ )កើតហេតុនៅចំណុចក្រោយផ្សារទំនើប ភូ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូចារ ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
ជនសង្ស័យចំនួន 2 នាក់
1ឈ្មោះ សារួញ កើត ភេទប្រុស អាយុ 26ឆ្នាំមានទីលំនៅក្រុមទី7 ភូមិចម្ការសំរោង 2 សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
2ឈ្មោះ ថេង រ័ត្ន ភេទប្រុស អាយុ 30 ឆ្នាំមានទីលំនៅភូមិតាកុយ សង្កាត់ដូនទាវ ក្រុងបាត់ដំបងខេត្តបាត់ដំបង ។ ( ជាអ្នកទទួលផល )
វត្ថុតាងចាប់យករួមមាន ៖
– ម៉ូទ័រកាត់ដែកចំនួន 1 គ្រឿង
– ម៉ូទ័រស្វានចំនួន 1 គ្រឿង
– ម៉ូទ័រឆាបដែកចំនួន 1 គ្រឿង
– ប៉ុសផ្សាដែកចំនួន 1 គ្រឿង
– ដែកជ្រុងចំនួន 14 ដើម
– ស៊ីម៉ង់ត៍ចំនួន 11ការ៉ុង
– ការ៉ូចំនួន 8 កេស
តាមសភាពនៃរឿងហេតុជនសង្ស័យបានធ្វើការសំណង់នៅក្រោយផ្សារទំនើប ភូ ពុយ ដោយនៅក្នុង ខែមិថុនា ឆ្នាំ 2019 ជនសង្ស័យបានលួចស៊ីម៉ង់ត៍ ចំនួនពីរការ៉ុង យកទៅផ្ញើនឹងឈ្មោះ ស្មី រស់នៅភូមិចម្ការសំរោង 2 សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយមកទៀតជនសង្ស័យបានលួចយកស៊ីមងត៍ជាបន្តបន្ទាប់រហូតបានចំនួន 13 ការ៉ុងដោយពេលលួចបានគឺជនសង្ស័យបានយកទៅឱ្យឈ្មោះ ស្មី ទាំងអស់ លុះប្រហែលជាមួយខែក្រោយមកជនសង្ស័យបានលួចយកម៉ូទ័រកាត់ដែកមួយទៅបញ្ចាំឲ្យឈ្មោះ រត្ន័ នៅជិតវត្តក្តុល បានតម្លៃ 10 ម៉ឺនរៀល ក្រោយមកទៀតជនសង្ស័យបានលួចដែក 16លី ចំនួន 10 ដើមយកទៅបញ្ចាំបានលុយ 3 ម៉ឺនរៀល និង លួចម៉ូទ័រស្វានបេតុង យកទៅបញ្ចាំបានលុយ 6 ម៉ឺនរៀល និង បានលួចប៉ុសផ្សាដែកយកទៅបញ្ចាំបានលុយចំនួន 10 ម៉ឺនរៀល និងលួច ម៉ូទ័រ ឆាបដែកយកទៅបញ្ចាំបានលុយ 4 ម៉ឺនរៀលនិងម៉ូទ័រស្វានបេតុងរបស់ជនសង្ស័យយកទៅបញ្ចាំបានលុយ 5 ម៉ឺនរៀល នៅពេលដែលជនសង្ស័យលួចបានគឺយកទៅឱ្យឈ្មោះ រត្ន័ នៅជិតវត្តក្តុលទាំងអស់ ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់