ព្រៃវែងៈ តាមសមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ៧ និង៤០នាទីព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះផ្ទះ ១ដំបូល ៣ខ្នង នៅចំណុចភូមិព្រាលទី១ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ដោយផ្ទះដែលរងការខូចខាតនោះ សង់ពីឈើប្រក់ក្បឿង សសរបេតុង ទំហំ ៨ គុណនឹង ១២ម៉ែត
ម្ចាស់ផ្ទះឈ្មោះ អាន រ៉ុន ប្រពន្ធឈ្មោះណូយ ថេង។
សម្ភារៈបាត់បង់ រួមមាន៖ ទូ២ ស្រូវ ៤បេ អង្ករ ១បេ ម៉ូតូ សង់ការ៉េ ១គ្រឿង (គិតជាប្រាក់, ៨,២៥០,០០០៛ )
សរុបទឹកប្រាក់ខាតបង់ទាំងអស់ គឺ ១២៨,២៥០,០០០ ៛
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងគ្រោះនោះទេ ហើយមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនី។
នៅក្នុងហេតុការណ៍នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយ លោក ប៊ិន ជីវ័ន្ត អភិបាលស្រុក និងលោក វរសេនីយឯកនសៅ ចាន់ថា បានយកឡានទឹកមកជួយពន្លត់រហូតបានជោគជ័យ មិនបង្ករអោយឆេះដល់ផ្ទះអ្នកដ៏ទៃនោះទេ ដោយបានប្រើប្រាស់ឡានទឹក សម្រាប់ពន្លត់អស់ចំនួន ៥ឡាន៕
មតិយោបល់