ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាក ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានបញ្ជូនខ្លួន លោកចោរ ដែលឆក់កាំភ្លើង អធិការរងខណ្ឌមានជ័យ ទៅតុលាការ ដើម្បីរកកំហុសរបស់លោកចោរ។
បើតាមសមត្ថកិច្ច លោកចោរ មានឈ្មោះ ម៉ន សំនៀង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ធ្វើចោរ ស្នាក់នៅផ្ទះលេខ៦០E0Z ផ្លូវលេខ១២២ ក្រុម៧០ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
លោកចោរខាងលើត្រូវបាន សមត្ថកិច្ចជំនាញ ចាប់ខ្លួន បន្ទាប់ពីលោកចោររូបនេះ ធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃពណ៌ខ្មៅ) របស់លោក ម៉េង វិមានតារា ដែលគេដឹងថា ជាអធិការរងទទួលបន្ទុកព្រហ្មទណ្ឌ ខណ្ឌមានជ័យ នៅចំណុចមុខផ្ទះលេខ៨ ផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។
នៅពេលឃាត់ខ្លួនលោកចោរ សមត្ថកិច្ចបានដកហូតអាវុធខ្លី មួយដើមម៉ាក GLOCK19 ពណ៌ខ្មៅ លេខ AAMY860 ផលិតនៅប្រទេសអាមេរិកចំនួន និងបង់អាវុធខ្លីចំនួនមួយ មានគ្រាប់ចំនួន៤ ជារបស់លោក ម៉េង វិមានតារា៕
មតិយោបល់