ផ្ទះ ព័ត៌មានជាតិ ជិះម៉ូតូគេចរថ...

ជិះម៉ូតូគេចរថយន្តជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត របួសធ្ងន់

0

ភ្នំពេញ: យុវជនម្នាក់បានរងរបួសបែកមុខមាត់ និងគ្រេចដៃ ហើយត្រូវបានញ្ជូនទៅព្យាបាលភ្លាមៗ ដោយសារតែជិះម៉ូតូបុកម៉ូតូយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ខាងត្បូងព្រះអង្គដងកើ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូហុងដាសេ១២៥ ឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-5388 ជិះដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់កន្លែងកើតហេតុបានគេច និងរថយន្តមួយគ្រឿង ដែលចតនៅចិញ្ចើមផ្លូវ ក៏ជ្រុលទៅបុក និងម៉ូតូហុងដាគុបសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1K-1705 ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យម៉ូតូទាំង២ ដួលគលើគ្នាកណ្តាលផ្លូវតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ និងធ្វើការវាស់វែង យកម៉ូតូទាំង២ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ រង់ចាំដោះស្រាយពេលក្រោយ៕

Loading...