ព័ត៌មានជាតិ

រថយន្តសណ្តោងកន្ទុយដឹកទំនិញបំពង់ហ្គាស់មួយគ្រឿង រអិលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង!

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយខ្លួនឯង ដោយមានរថយន្តសណ្តោងកន្ទុយរ៉ឺម៉ក ដឹកទំនិញមួយគ្រឿង ដឹកបំពង់ហ្គាស់បានរអិលធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងច្រង៉ាង សំណាងណាស់គ្មាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចន្លោះគីឡូមែត្រលេខ ៦៩-៧០ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើនេះម៉ាក HYUNDAI ពណ៌ខៀវ (ប្រភេទរថយន្តសណ្តោង) ក្បាលរថយន្តគ្មានស្លាកលេខ រ៉ឺម៉កសណ្តោង ពាក់ស្លាកលេខ ភ្នំពេញ 4A-0638 មានទិសដៅ ពីកោះកុង-ភ្នំពេញ (ដឹកទំនិញបំពង់ហ្គាស់) បើកបរដោយឈ្មោះ ប៉ែន ហុងទី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ បានបើករអិលឆ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ដោយខ្លួនឯងតែម្តង៕

មតិយោបល់