ព័ត៌មានជាតិ

ទាក់ឆ្កែ២ដងបានសម្រេច លើកទី៣ជាប់ខ្នោះ!..

កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពលួច(ទាក់ឆ្កែ) កាលពីវេលាម៉ោង១យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចតាមផ្លូវបេតុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនល្មើស២នាក់៖ ទី១ឈ្មោះ សុខ បូរ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) និងទី២ឈ្មោះ ហាំ សុឃា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។ អ្នកទាំង២នាក់ ស្នាក់នៅផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាក ហុងដា blade ពណ៌ខៀវ លាយខ្មៅ ស្លាកលេខ កណ្តាល1S-4118 ,សត្វឆ្កែឈ្មោលមួយក្បាល ងាប់ពណ៌ត្នោត,ទំពក់សម្រាប់ទាក់ឆ្កែចំនួន១,ដែកថ្នាំងអំពៅប្រវែង៣៤សង់ទីម៉ែត្រចំនួន១(ទុកសម្រាប់វ៉ៃឆ្កែ)និងការ៉ុងសម្រាប់ច្រកឆ្កែចំនួន១។

កាលពីវេលាកើតហេតុខាងលើ កម្លាំងនគរបាលក្រុងតាខ្មៅបានចេញល្បាត ក៏ជួបជនល្មើស២នាក់កំពុងធ្វើសកម្មភាពយកទំពក់ទាក់ឆ្កែ ពេលនោះកម្លាំងសមត្ថកិច្ចយើងព្រមទាំងប្រជាពលរដ្ឋនៅជិតនោះបានដេញចាប់ឃាត់ខ្លួនបានតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពទាក់ឆ្កែគេប្រាកដមែន ដោយធ្លាប់ធ្វើសកម្មភាព៣ដងរួចមកហើយ៕

មតិយោបល់