ព័ត៌មានជាតិ

រថយន្តដឹកត្រី បុកចូលផ្ទះប្រជាពលរដ្ឋ របួស២នាក់ផ្អើលយ៉ាងខ្លាំង!

កំពង់ឆ្នាំង: រថយន្តដឹកត្រីមួយគ្រឿង បានបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្ស២នាក់របួស កាលពី​​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

មុនពេល​កើតហេតុ រថយន្ត​ដឹក​ត្រី​ម៉ាក​នីសា​ន់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-8591 បើកពី​ជើង​ទៅ​ត្បូង ដល់​ចំណុចកើតហេតុក៏មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ១២៥ ពាក់​ស្លាក​លេខ 1D-1869 ទើបខាងរថយន្តបាន​ជាន់​ហ្វ្រាំងតែ​មិន​ស៊ី ក៏​បួង​ចង្កូត​គេច​ពី​ម៉ូតូ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ពេញ​មួយ​ទំហឹង​តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែង យករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់