នាង លីហ្សា គឺជាតារាតែម្នាក់គត់ ដែលតែងតែយកសម្រស់ធ្វើឲ្យមនុស្សប្រុសក្តៅខ្លួន ដោយទម្លាប់បង្ហាញតាមរយៈសម្លៀកបំពាក់យីហោល្បីៗ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ក្នុងប្រទេសវៀតណាម។
ទំព័រខាងលើ បានចុះផ្សាយថា “រំឭកទៅ មនុស្សស្រីដ៏ល្បី និងស្រស់សោភារបស់កម្ពុជា ដែលធ្វើឲ្យមនុស្សទូទៅ មិនអាចបំភ្លេចបាន នោះគឺស្រីស្រស់ ព្រីម លីហ្សា ” ។ នាង កើតនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៩២ ដោយ ស្រីស្រស់ ព្រីម លីហ្សា ត្រូវបានគេស្គាល់ថា ជាមនុស្ស និយម និង អួត ម៉ាកយីហោសម្លៀកបំពាក់ ឬ ផលិផលល្បីៗដែលនាងប្រើប្រាស់ ។ លើសពីនេះទៅទៀត នាងចូលចិត្តបង្ហាញភាពសិចស៊ី សឹងតែធ្វើឲ្យមនុស្សប្រុសក្តៅខ្លួនស្លាប់ តាមរយៈយីហោល្បីៗ ទាំងនោះ។
ព្រីម លីហ្សា ជាតារាល្បីនៅកម្ពុជា ដែលអួតពីទ្រព្យសម្បត្តិ និង ទម្លាប់អួត ប្រើប្រាស់ផលិតផលល្បីៗ ជាពិសេសសម្លៀកបំពាក់របស់នាងចូលរួមកម្មវិធីធំៗ ថ្លៃមិនក្រោមរាប់ពានដុល្លារនោះទេ ។ ជាមួយនឹងទម្លាប់ដូច្នោះនាងត្រូវបានគេស្គាល់ថា ជាតារាកម្ពុជានិយមម៉ូដល្បី នៅលើពិភពលោក។
បើទោះជាយ៉ាងណា រូបភាពផ្សេងៗ ដែលលេចនៅលើ ទូរទស្សន៍ ទស្សនាវដ្តី និងរូបក្រៅ បានធ្វើឲ្យមនុស្សជាច្រើន អាក់អន់ចិត្ត យ៉ាងខ្លាំង ។ ក្នុងនោះបើសិនជារូបភាពមិនទាន់ កែប្រែដោយកម្មវិធីហ្វូតូសប ឬកម្មវិធីប្រើនៅក្នុងស្ទីតយ៉ូទូទស្សន៍ នោះទេ នាង លីហ្សា មានសាច់ឈាមទ្រលុក សុដន់ធំ មុខអាក្រក់ជាងរូបភាពនៅលើ ទស្សនាវដ្តី ។នេះបើតាមការយល់ឃើញរបស់មនុស្សជាច្រើន ជាមួយនឹងការចុះផ្សាយរបស់ Soha ៕
https://i1272.photobucket.com/albums/y389/domneng/3D/LizaPrim3_zps54298f23.png
https://i1272.photobucket.com/albums/y389/domneng/3D/LizaPrim5_zps77527f27.png
https://i1272.photobucket.com/albums/y389/domneng/3D/LizaPrim4_zps7b97ed75.png
https://i1272.photobucket.com/albums/y389/domneng/3D/LizaPrim6_zpsd9532664.png
https://i1272.photobucket.com/albums/y389/domneng/3D/LizaPrim2_zpsa745af6a.png
https://i1272.photobucket.com/albums/y389/domneng/3D/LizaPrim1_zps654131bb.png
មតិយោបល់