ព័ត៌មានជាតិ

ខណ្ឌឬស្សីកែវ! ជនសង្ស័យមួយក្រុម វាយប្លន់យកម៉ូតូឌ្រីមសង់២០១៨មិនសម្រេច ត្រូវសមត្ថកិច្ចស្លៀកឯកសណ្ឋានស៊ីវិលម្នាក់មកអន្តគមន៍ទាន់!

ភ្នំពេញ: ជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨មួយគ្រឿង បានឈប់ម៉ូតូបំណងនឹងចុះទិញបាកាសហូបឲ្យស្វាងងងុយគេង ស្រាប់តែលេចមុខជនសង្ស័យ៦នាក់ ជិះ២ម៉ូតូមួយម៉ូតូចុះវាយទៅលើជនរងគ្រោះបំណងនឹងយកម៉ូតូ តែត្រូវសមត្ថកិច្ចស្លៀកពាក់ស៊ីវិលម្នាក់អន្តគមន៍ទាន់ពេលវេលា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧០ ម្តុំរ៉ារថភ្លើង សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-7604 បំណងជិះមកទិញបាកាសហូបឲ្យស្វាងងងុយ ស្រាប់តែជិះទៅដល់មុខកន្លែងលក់ចាប់ហួយមិនទាន់នឹងបានចុះទិញផង ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកឌីអូ បិទពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AD-7802 (ស្លាកលេខមួរខ្ចៅ) ជិះមកជិតជនរងគ្រោះវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះបំណងនឹងយកម៉ូតូតែមិនបានសម្រេច ដោយសារតែមានសមត្ថកិច្ចម្នាក់ស្លៀកពាក់ស៊ីវិលក៏បានឃើញប្រតាយប្រតប់ធ្លាក់កាបូបលុយជនរងគ្រោះអស់ចំនួន៨០ដុល្លារ ដែលថៅកែទុកឲ្យអាប់លុយថ្លៃបន្ទប់ផ្ទះសំណាក់ ដូច្នេះបានដកកាំភ្លើងហើយស្រែកថាឈប់ៗ ស្រាប់តែជនសង្ស័យទាំង៣នាក់នោះបានរត់ចោលម៉ូតូ ចូលផ្លូវរ៉ារថភ្លើងបាត់ និងអ្នកបិទគូថមួយម៉ូតូទៀតមិនចាំម៉ាកមានគ្នា៣នាក់ដែរនោះ បានជិះរត់ចូលក្នុងរ៉ាជាមួយគ្នាផងដែរសំណាងល្អមែនដែរបានសមត្ថកិច្ចស្លៀកស៊ីវិលម្នាក់ជិះកាត់ឃើញ កុំអីត្រូវបាត់បង់ម៉ូតូមួយគ្រឿងទៀត ។

ជនរងគ្រោះមានឈ្មោះ ម៉េង សុជាតិ អាយុ២៤ឆ្នាំ មុខរបរ មើលការខុសត្រូវផ្ទះសំណាក់មួយកន្លែង ។

ក្រោយពេលកើតហេតុក៏សមត្ថកិច្ចបានចុះមកដល់ទីតាំងយកម៉ូតូជមសង្ស័យនោះយកទៅរក្សាទុកនៅប៉ុស្តិ៍សមត្ថកិច្ច ហើយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីឲ្យសម្ថកិច្ចធ្វើការស្រាវជ្រាវបន្តទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់