ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបើកទិសដៅស្របគ្នា បត់មិនប្រយ័ត្ន បណ្តាលឲ្យបុក រងរបួសទាំងសងខាង

តាកែវ: នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ
លើផ្លូវលេខ 1TK គីឡូម៉ែត្រលេខ1-2 រវាងម៉ូតូនិងម៉ូតូបើកបរស្របទិសគ្នា រួចបត់ឆ្វេង(ពីត្បូងទៅជើង) បណ្តាលឲ្យបុកគ្នា រងរបួសទាំងខាង។

ករណីគ្រោះថ្នាក់ខាងលើនេះ មានម៉ូតូម៉ាកហុងដា ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរី២០១១ពាក់ផ្លាក លេខតាកែវ 1f.0452 បើកបរដោយឈ្មោះ ឡេង ឈុនលី ភេទប្រុស អាយុ២៤ឆ្នាំមុខរបរនិស្សិត រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស បានរងរបួសដាច់រលាត់ត្រង់ក្បាលផ្នែកពីក្រោយ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស ជនរងគ្រោះមិនពាក់មួកសវត្ថិភាពបើកពីត្បូងទៅជើងរួចបត់ឆ្វេង ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក អិម ស្លាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1ID.0381បើកបរដោយឈ្មោះសែត ប៉ាវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស រងរបួសពកក្បាលពីក្រោយបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស មិនពាក់មួកសុវត្ថិភាពបើកបរពីត្បូងទៅជើង ។

មួលហេតុ៖ បត់ឆ្វេងមិនប្រុងប្រយ័ត្ន ។

ករណីនេះកម្លាំងជំនាញបាននិងកំពុងកសាងសំណុំរឿង ទៅតាមនីតិវិធី រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿងបានដកហូតមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ៕

មតិយោបល់