Post News Media ព័ត៌មានជាតិ បើករ៉ឺម៉កគេចរ...

បើករ៉ឺម៉កគេចរថយន្តខាងស្តាំ មកកៀររថយន្តហ្វត ស្លាកលេខ ភ្នំពេញ 2AK-5569 នៅខាងឆ្វេងរងការខូចខាត!

ភ្នំពេញ: បុរសម្នាក់បើកគេចរថយន្តមួយគ្រឿង នៅខាងស្តាំដៃជ្រុលទៅកៀររថយន្តម៉ាកហ្វតនៅខាងឆ្វេងស្តាំដៃ រងការចូចខាតសងថ្លៃជួសជុល៧០ដុល្លារបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ៧០ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

រ៉ឺម៉កបង្កម៉ូតូពណ៌ខៀវលាយស។ រថយន្តរងគ្រោះម៉ាកហ្វត ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5569។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះ និងរ៉ឺម៉កបង្ករបើកក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវ៧០ ដោយរថយន្តបើកនៅខាងមុខនៅខាងឆ្វេងដៃ រ៉ឺម៉កបើកពីក្រោយខាងស្តាំ ខណ:មកដល់ចំណុចកើតហេតុ រ៉ឺម៉កបានវ៉ារថយន្តមិនចាំម៉ាកមួយគ្រឿងទៀតនៅខាងស្តាំដៃក៏ជ្រុលប៉ះកាងរថយន្តហ្វតនៅខាងឆ្វេងដៃខាងមុខផ្នែកខាងស្តាំបណ្តាលឲ្យរងការខូចខាតតែម្តង។

ក្រោយកើតហេតុភាគីទាំងសងខាងជជែកគ្នារកដំណោះស្រាយដោយភាគីរ៉ឺម៉កសងថ្លៃការខូចខាត៧០ដុល្លារក្នុងបញ្ចប់រឿង៕

Loading...