ព័ត៌មានជាតិ

​ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់មន្ត្រីបរិស្ថានម្នាក់និងយុវជនម្នាក់!

រតនគិរី: កាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ នៅចំណុចផ្លូវបំបែកជា៤ មុខការ៉ាស់សាំងប្រេងយើង ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង​ ខេត្តរតនគិរី។

​​​ម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ក្រចេះ1C-6403 ជិះដោយ​ឈ្មោះ ហេ សុខម៉ាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងកាត់សក់ ទីលំនៅភូមមិជ័យជម្នះ ឡាបាកសៀក បើកបរពីកើតទៅលិច(រងរបួសត្រង់ជើងខាងឆ្វេង នឹងបែកក្បាល​របួសធ្ងន់)សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ និង​ម៉ូតូ​​ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ស្លាកលេខ រតនគិរី1A-8812 ជិះដោយឈ្មោះ ប្រះ ជឺន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិព្រៅ ទីលំនៅភូមិតាវែង ស្រុកតាវែង មុខរបរមន្ត្រីបរិស្ថាន ពីជើងទៅត្បូង(រងរបួសបែកក្បាលរបួសធ្ងន់)សម្រាកព្យាបាលទៅមន្ទីរពេទ្យខេត្ត។

ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ខេត្តយកទៅរក្សាទុកនៅស្នងការខេត្ត ដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនមកធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់