ពោធិ៍សាត់ៈ លោកយឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់Post Newsថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសដែលមានជំងឺសសៃប្រសាទម្នាក់ បានធ្វើអត្តឃាតចងសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច វាលអត្តឃាតសត្វ នៅអូរក្រោយផ្ទះ ស្ថិតក្នុងភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ ជូ ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិសាត់ មានជំងឺសសៃប្រសាទប្រចាំកាយបានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅចំណុចវាលអត្តឃាតសត្វ នៅអូរក្រោយផ្ទះរបស់ឈ្មោះ ភោគ សំភឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បណ្តាលឲ្យស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់