ព័ត៌មានជាតិ

លាន់ឮដូចរន្ទះ! រថយន្ត Ford បុកគ្នាជាមួយម៉ូតូ បណ្ដាលឲ្យប្រុសស្រី ២នាក់ ស្លាប់ និងរបួសធ្ងន់

ឧត្ដរមានជ័យ: កាលពីវេលាម៉ោង ៧ កន្លះយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២៥-២៦ ក្នុងភូមិទួលតាសេក ឃុំ-ស្រុកត្រពាំងប្រាសាទ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង
រថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស។

រថយន្តម៉ាក Ford ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 2BG-9900 បើកបរដោយឈ្មោះ សេង វណ្ណឌី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពុំមានរបួសទេ។

ដោយទ្បែកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពត 1C-2349 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ បូក នី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរំដេង ឃុំ-ស្រុកត្រពាំងប្រាសាទ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ រីឯអ្នករួមដំណើរឈ្មោះ នើប សុខរ៉ា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំ-ស្រុកត្រពាំងប្រាសាទ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។

មូលហេតុ៖ រថយន្ត បើកលឿន ជ្រុលទៅបុកម៉ូតូ ក្នុងទិសដៅច្រាស់គ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាមចុះមកដល់ រួចទាក់ទងជំនាញ ឲ្យចុះវាស់វែង និងវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដើម្បីដោះសាយតាមផ្លូវច្បាប់៕

មតិយោបល់