ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួន លោកគ្រូម្នាក់ទៅតុលាការ ព្រោះស្នេហាសិស្សខុសបច្ចេកទេស

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជូនលោកគ្រូហាត់ប្រាណម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរកកំហុស ព្រោះតែលោកគ្រូរូបនេះ មានស្នេហាជាមួយសិស្ស ខុសបច្ចេកទេស។

យោងតាមសមត្ថកិច្ច លោកគ្រូជាជនសង្ស័យមានឈ្មោះ ព្រឿង សំអឿន ហៅ សេម ភេទប្រុស អាយុ ៣៩ ឆ្នាំ ធ្លាប់ ជា អនិកជនសហរដ្ឋអាមេរិក មុខរបរ គ្រូបង្វឹកហាត់ប្រាណ ត្រូវបានឃាត់ខ្លួន ព្រោះតែលោកគ្រូ បានចាប់បង្ខាំងកូនសិស្សជាសង្សារទុករួមស្នេហា ដោយប្រើវាចារគំរាមសម្លាប់ និងធ្វើទារុណកម្មថែមទៀតផង។

បន្ទាប់ពីមានពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យ បានកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងជួលបន្ទប់ខុនដូរ យីហោ MHM បន្ទប់លេខ ១៦៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

មតិយោបល់