ព័ត៌មានជាតិ

រថយន្ត CRV ហោះឡើងសួនច្បារ បុកស្លាកប៉ាន់ណូ បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: ជនជាតិចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្លែក បើករថយន្តបុករះសួនច្បារ ហោះទៅបុកស្លាកប៉ាន់ណូ បាក់រលើងពីដី រថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងតៃកុងរងរបួសស្រាល ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២និ១០នាទីយប់ រំលងអធ្រាតឈានចូលថ្ងៃសុក្រទី៨ ខែមករា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវណតប្រ៊ីត ចំណុចមុខការ៉ាសសាំង PTT ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AD 0027 ធ្វើដំណើរទិសដៅពីជើងទៅត្បូង បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវកោងផងនោះ បានរេចង្កូតមកខាងឆ្វេងបុករះឡើងសួនច្បារ បាក់ដើមផ្កាជាច្រើនដើម រួចហោះទៅបុកស្លាកប៉ាន់ណូពេញទំហឹង បណ្ដាលឲ្យប៉ើងជាច្រើនម៉ែត្រ រថយន្តបង្កក្រឡាប់ ផ្ងារជើងឡើងលើភ្លាមៗនោះ តៃកុងរថយន្តត្រូវបានប្រជាពរដ្ឋ ជួយទាញចេញពីក្នុងរថយន្តរងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែង ស្ទូចរថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់