ព័ត៌មានជាតិ

រថយន្តឡិចស៊ីស ពន្លះម៉ូតូកំពុងឆ្លងផ្លូវ ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស ពាក់ស្លាកលេខ 2AY-9426 បានបុកម៉ូតូកំពុងឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ផ្លូវជាតិលេខ៥ ភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែង នាំយកម៉ូតូនិងរថយន្តយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់