កណ្តាលៈ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៨ មានករណីយុវជនម្នាក់ខ្យល់គដេកស្លាប់ នៅចំណុចក្រោយផ្ទះ សុក រ៉ុន ភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អូន ពន្លក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ។
នៅមុនពេលកើតហេតុ នៅវេលាម៉ោង១និង០០នាទីយប់ ឈ្មោះ សុន អូន ដែលត្រូវជាឪពុកបាត់កូនឈ្មោះ អូន ពន្លក មិនឃើញមកដេកផ្ទះបានទូរសព្ទ័សួរទៅកូនៗ តែកូនគាត់ត្រូវជាបងប្អូនអ្នករងគ្រោះឆ្លើយប្រាប់មកឪពុកវិញ ថា មិនឃើញឈ្មោះ សុន អូន ក៏បានប្រើឈ្មោះ រ៉ាកូន ប្រសារប្រុសបើក ទូកម៉ាស៊ីន ដើររកមើលតាមបឹងក្រោយផ្ទះជាមួយខ្លួន ពីព្រោះរាល់យប់អ្នករងគ្រោះ តែងទៅរកត្រីដោយយកមងទៅរាយ តែម្នាក់ឯងទេ។ លុះឪពុក និង ឈ្មោះរ៉ាដើររកដល់ម៉ោង៣និង៣០នាទីទៀបភ្លឺ ទើបប្រទះឃើញសាកសពកូនដេកផ្អៀង លើទូកក្រោយផ្ទះ សុក រ៉ុន ក្បាលធ្លាក់ចូលទឹកស្លាប់បាត់ទៅហើយ។
សាកសពអ្នករងគ្រោះត្រូវបានក្រុមគ្រួសារយកមកផ្ទះ និងបាន រាយការណ៍មកនគរបាលប៉ុស្តិ៍។ កម្លាំងផ្នែកជំនាញ នគរបាលប៉ុស្តិ៍ គ្រូពេទ្យមណ្ឌលសុខភាពកោះកែវ លោកមេឃុំ លោកមេភូមិ បានពិនិត្យសាកសព និងបានសន្និដ្ឋានថា សាកសពពិតជាខ្យល់.គដេកស្លាប់ប្រាកដមែន។
សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់