កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៣ ម្សិលមិញនេះ វេលាម៉ោង ១០ និង ៣០ នាទី អ្នកស្រី សា ធី និងស្វាមី លោក យឹម ជីវ៉ៃ ព្រមទាំងក្រុមគ្រួសារ រួមសហការជាមួយនឹងគេហទំព័រ ដំណឹង បានយកអំណោយទៅចែកជូន កុមារកំព្រាដែលស្ថិតនៅក្រសួង សង្គមកិច្ច អតីតយុទ្ជជន និងយុវនីតិសម្បទា អគ្គ នាយកដ្ឋានបច្ចេកទេស នាយកដ្ឋានសុខុមាលភាពកុមារ ស្ថិតនៅផ្លូវដួងងៀប II សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
ក្នុងការចូលទៅសួរសុខទុក្ខ ប្អូនៗ និងក្មួយៗដែលជាកុមារកំព្រា អ្នកស្រី សា ធី និងស្វាមី រួមសហការជាមួយនឹងគេហទំព័រ ដំណឹង បានយកអំណោយមួយចំនួន ក្នុងនោះមាន អង្ករ ៦ ប៉ាវ ដែលស្មើ និង ៣០០ គីឡូក្រាម នំកញ្ចប់ ៤ កេស ក្នុងមួយកេសមាន ១២ កញ្ចប់ធំ ម្ស៉ៅសាប៊ូ ៤ ការ៉ុង ក្នុងមួយការ៉ុង មានទម្ងន់ ២០ គីឡូក្រាម សម្លៀកបំពាក់ ១១ កេសធំ ក្នុងនោះមានអាវរងារធំតូច សៀវភៅ ៣០០ ក្បាល និង ប៊ិច ១៥០ ដើម។
ក្រោយពីការទទួលអំណោយរបស់អ្នកស្រី ម៉ក ផាន់ណា ដែលជាប្រធាន បុរីទារក និង កុមារជាតិ បាន បាននាំអ្នកស្រី សា ធី និងក្រុមគ្រួសារ រួមសហការជាមួយនឹងគេហទំព័រ ដំណឹង ទៅមើលតាមបន្ទប់ដែលប្អូនៗ ក្មួយៗ ដែលជាកុមារកំព្រា ទាំង ១១៣ នាក់នៅក្នុងនាយកដ្ឋាន សុខុមាលភាពកុមារ។ អ្នកស្រី ម៉ក ផាន់ណា បានឲ្យដឹងថា ក្នុងចំណោម ក្មេងៗទាំង ១១៣ នាក់នោះ មាន ៨០ ភាគរយដែលជាជនពិការ និង មួយចំនួនមានកាយសម្បទាធម្មតា តែផ្ទុកមេរោគអេដស៍ ដែលត្រូវបំប៉ោះបង់ដោយឪពុកម្តាយរបស់ខ្លួន។
អ្នកស្រី ម៉ក់ ផាន់ណា ដែលជាប្រធានបុរីទារក និង កុមារជាតិ បានឲ្យដឹងបន្តថា កុមារខ្លះដែលមានកាយសម្បទារឹងមាំ និងអវយៈត្រឹមត្រូវខ្លះក៏ត្រូវបានខាងជនបរទេសយកទៅចិញ្ចឹម ដោយមានច្បាប់អនុញ្ញាតិត្រឹមត្រូវពីរដ្ឋ ផងដែរ។អ្នកស្រីបានឲ្យដឹងបន្ថែមថា ស្ថានភាពកុមារខ្លះខ្វិនខ្វង់ដើរមិនរួច និង កុមារខ្លះដើររួចតែស្មារតីមិនប្រក្រតី និងខ្លះទៀត ដើររួចតែគ្មានប្រដាប់ទប់អាហារដែលញុំាហើយបន្ទោរបង់តែម្តង។ចំណែកអ្នកដែលមើលថែរក្សាក្មេងៗទាំង នេះមាន២ វេន ក្នុងមួយវេន មានគ្នា ២ នាក់។
ប្រធាន បុរីទារក និងកុមារជាតិ រូបនេះបានឲ្យដឹងថែមទៀតថា កុមារទាំងនេះមានមួយចំនួនក៏ត្រូវបញ្ចូនមករៀននៅសាលារដ្ឋ ដែលស្ថិតនៅម្តុំអូបែកក្អម ដោយមុនមករៀន ឲ្យញុំាបាយ និងចែកនំ និងស្ករគ្រាប់ឲ្យគ្រប់គ្នា មុនបញ្ចូនមកកាន់សាលា។
ជាចុងក្រោយ អ្នកស្រីក៏សូមអរគុណដល់ អ្នកស្រី សា ធី និងក្រុមគ្រួសារ រួមសហការជាមួយនឹងគេហទំព័រ ដំណឹង ដែលបានពាំនាំយកអំណោយ ដ៏ច្រើនសន្ធឹកនេះមកចែកជូនដល់កុមារដែលត្រូវការជំនួយជាចាំបាច់ ។តំណាងឲ្យកុមារទាំង ១១៣ នាក់ លោកស្រីសូមឲ្យទេវតាឆ្នាំថ្មីនេះជួយថែរក្សាអ្នកស្រី សា ធី និងក្រុមគ្រួសារ ឲ្យជួបតែពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលះ កុំបីឃ្លៀងឃា្លតឡើយ៕
https://i1272.photobucket.com/albums/y389/domneng/af/20130617_111947_zpsab33cf98.jpg
អ្នកស្រី ម៉ក់ ផាន់ណា (ឆ្វេង) និងអ្នកស្រី សាធី (ស្តាំ) ពាក់អាវពណ៌ផ្កាឈូក
https://i1272.photobucket.com/albums/y389/domneng/af/20130617_111955_zps6ac879c2.jpg
https://i1272.photobucket.com/albums/y389/domneng/af/20130617_111959_zps1f225a71.jpg
https://i1272.photobucket.com/albums/y389/domneng/af/20130617_112009_zpscf12fcba.jpg
https://i1272.photobucket.com/albums/y389/domneng/af/20130617_112017_zps4c6e6e82.jpg
https://i1272.photobucket.com/albums/y389/domneng/af/20130617_112505_zps19bbe8dc.jpg
https://i1272.photobucket.com/albums/y389/domneng/af/20130617_112515_zps4c84d1d1.jpg
https://i1272.photobucket.com/albums/y389/domneng/af/20130617_114758_zps49275451.jpg
https://i1272.photobucket.com/albums/y389/domneng/af/20130617_114820_zps17cb46aa.jpg
https://i1272.photobucket.com/albums/y389/domneng/af/20130617_114829_zpsef6793bb.jpg
មតិយោបល់