ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះផ្ទះ ២៧ខ្នង នៅសង្កាត់ផ្សារថ្មី ក្នុងនោះមានផ្ទះមន្ត្រីកងរាជអាវុធហត្ថម្នាក់ បណ្ដាលឲ្យរបួសមនុស្ស ៣នាក់

ភ្នំពេញ: នៅវេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតនៅផ្លូវលេខ៦៣ ផ្ទះលេខ២៧E១ក្រុម៧៧ ភូមិ១២ សង្កាត់ផ្សារថី្មទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះឈ្មោះ មាន សំអាត ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ កងរាជអាវុធហត្ត ផ្ទះប្រភេទសំណង់ថ្មបេតុង ប្រក់ក្បឿងទំហំ០៤ម៉ែត្រx០៦ម៉ែត្រ
សម្ភារ:ឆេះខូចខាតផ្ទះចំនួន២៧ខ្នង និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ព្រមទាំងរងរបួសមន្រី្តការិយាល័យអគ្គិភ័យចំនួន ០៣នាក់ ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ រថយន្តការិយាល័យអគ្គិភ័យចំនួន២៥គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន ១០០ឡាន ស្មើនឹង ៤០០ម៉ែត្រគូប ។
ក្នុងនោះមានរថយន្តជំនួយរបស់ក្រសួងមហាផៃ្ទចំនួន៤ គ្រឿងប្រើប្រាស់ទឹកអស់ ចំនួន១២ឡានសើ្មនឹង៤៨ម៉ែត្រគូប រថយន្តកងរាជអាវុធហត្ថចំនួន០៤ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៨ឡាន សើ្មនឹង៣២ម៉ែត្រគូប រថយន្ត ង៧០ចំនួន០៤គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន០៨ឡានសើ្មនឹង ៣២ម៉ែត្រគូប រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡាន សើ្មនឹង៤៨ម៉ែត្រគូប រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន សើ្មនឹង២៤ម៉ែត្រគូប រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើនឹង ១២ម៉ែត្រគូប រថយន្តផ្សារទំនើបអូឡាំព្យាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន សើ្មនឹង០៨ម៉ែត្រគូប ពន្លត់ចប់នៅម៉ោង ០១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ទី០៧ ខែមីនា ឆ្នាំ២០២០។

មូលហេតុ៖ មិនទាន់ដឹងនោះទេ ដោយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត ៕

មតិយោបល់