ព័ត៌មានជាតិ

ទៀតហើយ! ក្រុមចោរវ័យក្មេង២នាក់​ ចេញឆក់លើកដំបូង ត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅខណ្ឌដូនពេញ!

ភ្នំពេញ: ជនសង្ស័យចំនួន​២នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីពួកគេបាននាំគ្នាធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់បានហើយព្យាយាមជិះរត់និងត្រូវបានកម្លាំងល្បាតស្ទាក់ចាប់បាននោះ។

ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៣និង ៣០ នាទីរសៀល ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ប៉េង គ័ង អាយុ ១៩ឆ្នាំ និងទី២-ឈ្មោះសេង ផាន់ស៊ុន អាយុ ២០ឆ្នាំ។ ចំណែកឯជនរងគ្រោះមានឈ្មោះ យ៉ា សារ៉ស់ ភេទស្រី អាយុ ៥៦ឆ្នាំ មានទីលំនៅក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ។ មុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងតែជិះម៉ូតូមួយគ្រឿងតាមផ្លូវ លុះមកដលយចំណុចកើតហេតុខាងលើ ក៏ស្រាប់តែក្រុមជនសង្ស័យទាំង ២នាក់ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GZ-1449 មកឆក់យកកាបូបលុយដែកដាក់ក្រវ៉ាត់ចង្កេះបានហើយនាំគ្នា ម៉ូតូរត់ក៏ត្រូវបានកម្លាំងល្បាតបានឃើញនិងស្ទាក់ចាប់បានតែម្តង។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ត្រូវបាននាំមកកាន់នគរបាលបុស្តិ៍ស្រះចក ដើម្បីកសាងសំណំរឿងបញ្ជូនទៅកាន់នគរបាលខណ្ឌដូនពេញ ចាត់ការទៅតាមផ្លូវវ្បាបយជាបន្តទៅទៀត៕​

មតិយោបល់