បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍បន្ទាយឆ្មារ ធ្វើការឃាត់ខ្លួន តេស្តទឹកនោមមុខសញ្ញាសង្ស័យប្រើប្រាស់ថ្នាំញៀនចំនួន៣នាក់ នៅចំណុច ស្ពានអូតាទ្រី ភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
ទី១ឈ្មោះ សុខ ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ (ផលវិជ្ជមាន)។
ទី២ឈ្មោះ សូត្រ តឿ ភេទប្រុស អាយុ១៨ឆ្នាំ(ផលវិជ្ជមាន)។
ទី៣ឈ្មោះ ហ៊ាង សុភាក់ ភេទប្រុស អាយុ២៨ឆ្នាំ(ផលវិជ្ជមាន)។ អ្នកទាំង៣នាក់ រស់នៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
បន្ទាប់ពីធ្វើការសាកសួររួច កម្លាំងជំនាញបានធ្វើការវាយបន្តដើម្បីចាប់ខ្លួនអ្នកចែលចាយ លុះដល់វេលាម៉ោង៨និង៣០នាទីយប់ កម្លាំងយើងពួនស្ទាក់នៅចំណុចភូមិបឹងតាស្រី ឃុំគោករមៀត ឃាត់ខ្លួនបានអ្នកចែកចាយម្នាក់ឈ្មោះ គៀត ប៊ុត ភេទប្រុស អាយុ៣៧ឆ្នាំ និង ស្រីស្នេហ៍ឈ្មោះ រ៉ាក់ ណាវី អាយុ២៩ឆ្នាំ ដកហូតវត្ថុតាងបាន៖
_ថ្នាំញៀន(wy) ចំនួន១០គ្រាប់
_ម្សៅក្រាមសរថ្លាចំនួន៥ថង់
_ទូរស័ព្ទដៃចំនួន១គ្រឿង យកមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក ។
ករណីខាងលើនេះបន្ទាប់ពីធ្វើការសាកសួរចំម្លើយ ជនសង្ស័យបានសារភាព ដោយមានការអនុញ្ញាត្តិពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា កម្លាំងជំនាញបាននាំជនសង្ស័យ ឈ្មោះ គៀត ប៊ុត ទៅកាន់លំនៅដ្ឋានដែលខ្លួនស្នាក់នៅភូមិសាមគ្គី ឃុំគោករមៀត វេលាម៉ោង១០និង៣៨នាទីយប់ បង្កើតគណ:កម្មាការមានការចូលរួមពីកម្លាំងនគរបាលការពារព្រំដែន៨០៧ លោកមេភូមិ ធ្វើការឆែកឆេរលំនៅដ្ឋានរកឃើញវត្ថុតាងរួមមាន៖
_ថ្នាំញៀន(wy)ចំនួន៨គ្រាប់
_ម្សៅក្រាមសរថ្លាចំនួន៣ថង់
_ទូរស័ព្ទដៃចំនួន២គ្រឿង
_ដបជក់ថ្នាំញៀនចំនួន១
និងធ្វើការឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ឈ្មោះ ហ៊ីម ចាន់ ប្រុសអាយុ៤៦ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោកករមៀត ស្រុកថ្មពួក។
ព្រឹកថ្ងៃទី២២ ខែឆ្នាំដដែល វេលាម៉ោង៨និង៤៣នាទី ក្រោយពីសាកសួរ ផ្អែកតាមចំម្លើយសារភាពរបស់ ជនសង្ស័យ កម្លាំងជំនាញឈានបន្តឃាត់ខ្លួនមុខសញ្ញាឈ្មោះ ឃឿន ស្រីមិន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា យើងបានបង្កើតគណ:កម្មាការឆែកឆេរលំលំដ្ឋាន រកឃើញវត្ថុតាងដូចខាងក្រោម៖
_រកឃើញថ្នាំញៀនគ្រាប់(wy)ពណ៍ក្រហមស្រោបក្នុងថង់ផ្លាស់ស្ទិចពណ៍ខៀវ ចំនួន៦០០គ្រាប់ ពណ៌ខៀវចំនួន៧គ្រាប់។
_រកឃើញប្រភេទម្សៅក្រាមសរថ្លា ចំនួន៦កញ្ចប់ ច្រកក្នុងថង់ពណ៌ថ្លា លាក់ក្នុងធៀងត្នោត។
_រកឃើញថ្នាំញៀនគ្រាប់(wy)ពណ៌ ស្រោបក្នុងថង់ប្លាសស្ទិចពណ៌ខៀវចំនួន១ថង់ ស្មើរ១១គ្រាប់ និងច្រកក្នុងបំពង់បឺតកន្លះថង់ចំនួន២កំណាត់ ប្រភេទម្សៅក្រាមពណ៌សរថ្លា ច្រកក្នុងបំពង់បឺតចំនួន១២កំណាត់ ក្នុងផ្ទះបាយ ។
_បា្រក់បាតចំនួន៣០០០បាត
_ប្រាក់ខ្មែរ ចំនួន២៥០.០០០រៀល និងទូរស័ព្ទ១៩គ្រឿង។
ជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត៕
មតិយោបល់