ព័ត៌មានជាតិ

គ​ណៈ​ប​ញ្ជាកា​រ​ឯ​ក​ភា​ព​រា​ជ​ធា​នី​ ​រៀ​ប​ចំ​ផែ​ន​កា​រ​ព​ង្រឹ​ង​ ​ស​ន្តិសុ​ខ​ ក្នុង​ឱ​កា​ស​ឃោ​ស​នា​បោះ​ឆ្នោត​ក្រុ​ម​ប្រឹក្សា

នាព្រឹកថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៤ ឯ.ឧប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីដឹកនាំអង្គប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីបណ្តាខណ្ឌទាំង ៩ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធាន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរគ្រប់ខណ្ឌត្រៀមកំលាំងសណ្តាប់ធ្នាប់ ៥០០នាក់ ក្នុងមួយខណ្ឌៗ ដើម្បីចូលរួមពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួន ដោយយកកំលាំងនគរបាល និងកងរាជអាវុធហត្ថជាស្នូល សម្រាប់បម្រើដល់យុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ០២ ដល់ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០១៤ និងការបោះឆ្នោតនៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៤ ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្តថា ចាប់ពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៤ នេះតទៅ រាល់ការ ជួបជុំប្រមូលផ្តុំណាមួយតាមដងផ្លូវ ឬទីសាធារណៈនឹងត្រូវបានហាមឃាត់ លើកលែងតែនៅតាមទីស្នាក់ការ និងទីតាំង ឯកជននានា ។

ផ្អែកតាមលិខិតរបស់សាលារាជធានីភ្នំពេញដែលបានផ្ញើរជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង ក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៤ បានបញ្ជាក់នៅក្នុងចំណុចទី៣យ៉ាងច្បាស់ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបញ្ឈប់រាល់ការឃោសនាទាំងឡាយណា របស់គណបក្សនយោបាយ បេក្ខជន ឬតំណាង ដែលប្រាស់ចាកពីច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានា ។ ក្នុងករណីរឹងរូស ឬប្រើអំពើហឹង្សា ជេរ ប្រមាថមកលើភ្នាក់ងារមានសមត្ថកិច្ចនោះ ត្រូវចាត់វិធានការឃាត់ខ្លួនជនដៃដល់ និងអ្នកទទួលខុសត្រូវដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ។ ឯកឧត្តមអភិបាល បន្តទៀតថា អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌ មានតែ៨១០នាក់ប៉ុណ្ណោះ ដែលសុទ្ធសឹងតែជា សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែងដែលមានស្រាប់ ដូច្នេះ ការបើក​យុទ្ធនាការឃោសនាក្នុងទ្រង់ទ្រាយធំវាហាក់ដូចជាមិនសមស្របដែរក្នុងស្ថានភាពបច្ចុប្បន្ន ។ ទន្ទឹមនេះ អាជ្ញាធមានសមត្ថកិច្ច ក៏ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមច្រកចេញចូលរាជធានីភ្នំពេញ និងធ្វើការត្រូតពិនិត្យ រដ្ឋបាលឲ្យបានជាប់ជាប្រចាំចាប់ពីថ្ងៃទី៣០ ខែ មេសា នេះតទៅ ៕
2014-04-30_090450

មតិយោបល់