ព័ត៌មានជាតិ

លទ្ធផល ត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃនេះរកឃើញ មធ្យោបាយ ល្មើស១,១៨២ គ្រឿង ត្រូវបាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ នៅ ទូទាំងប្រទេស

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា របាយការណ៍ ពី នាយកដ្ឋាន នគរ បាលច រាច រណ៍ និង សណ្តាប់ធ្នាប់ សាធារណ: នៅ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ ការ រឹតបន្ដឹង ច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក រកឃើញ មធ្យោបាយ ល្មើស សរុប ចំនួន ១,១៨២ គ្រឿង ក្នុងនោះ មាន ម៉ូតូ ចំនួន ៨០៤ គ្រឿង ត្រូវបាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អនក្រ . បក នៅ ទូទាំងប្រទេស ។

ដោយឡែក ក្នុង រយ:ពេល ២៥ ថ្ងៃ ( ចាប់ពី ថ្ងៃ ១ ដល់ ថ្ង ទី ២៥ ខែមិថុនា ) ការ រឹតបន្ដឹង ការអនុវត្ត ច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក រកឃើញ មធ្យោបាយ ល្មើស សរុប ចំនួន ២៧,១៤៥ គ្រឿង ក្នុងនោះ មាន ម៉ូតូ ចំនួន ២០,០១៤ គ្រឿង ត្រូវបាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អនក្រ . បក នៅ ទូទាំងប្រទេស ។

របាយការណ៍ ដដែល បាន វាយតម្លៃ រយ:ពេល ២៥ ថ្ងៃ នៃ ខែមិថុនា នេះ ឃើញថា ការ អនុវត្តតាម អនុក្រឹត្យ ថ្មី ក្នុងការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អប្រសើរ ទទួលបាន ការគាំទ្រ ពិសេស អ្នកប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អប្រសើរ ៕

 

មតិយោបល់