កណ្តាលៈ នៅថ្ងៃ អាទិត្យ ១៤កើត ខែ ភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩ និង៤០នាទី បានចុះបង្ក្រាបល្បែងជល់មាន់ នៅចំណុចភូមិ លេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យចំនួន៤នាក់ ត្រូវបានឃាត់ខ្លួន
ទី១ឈ្មោះ វុធ សុខវី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិ លេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
ទី២ឈ្មោះ ស្រី រតនៈ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ លេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
ទី៣ឈ្មោះ ឡេ មិនធី ហៅ សុខ ជាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាងឈើ ទីលំនៅបច្ចុប្បន្នភូមិ លេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
ទី៤ឈ្មោះ ឆោម សុងហ៊ួត ភេទប្រុស ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ពូក ទីលំនៅបច្ចុប្បន្នភូមិ ស្វាយសំរោង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
វត្ថុតាងចាប់យក៖សត្វមាន់ជល់(ឈ្មោល)ចំនួន២ក្បាល (សម្បុរ ដាង ចំនួន ១ក្បាល) និង (សម្បុរ ស្គូយ ចំនួន១ក្បាល)។ ជញ្ជីងប្រើថ្មពិល ចំនួន១គ្រឿង,ជញ្ជីងប៉ុង (ទម្ងន់៣០គីឡូក្រាម) ចំនួន១គ្រឿង, ស្គុតរុំខ្នាយមាន់មួយចំនួន,ម៉ូតូ ចំនួន២ គ្រឿង (ម៉ាកស្តុបពី ពណ៍ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1BU -5006 ចំនួន១គ្រឿង ) , (ម៉ាក យ៉ាម៉ាហាប្រូស ពណ៍ សំបកឱឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 1B – 7250 ចំនួន១គ្រឿង),កន្ត្រក់ច្រកមាន់ ចំនួន៤ និង ស៊ុមក្រុងមាន់ ចំនួន១។
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ក្រោយទទួលបានពត៍មានពីប្រជាពលរដ្ឋល្អថា មានករណី លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុច ភូមិ លេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ដោយមានបញ្ជាពីលោកស្នងការនគរបាលខេត្តកណ្ដាល និងដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយរលំ សហការជាមួយកម្លាំងប្រជាការពារឃុំ ចុះទៅដល់កន្លែងកើតហេតុ បង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ រួមនឹងវត្ថុតាងខាងលើដែលបន្សល់ទុកនៅកន្លែងកើតហេតុ។
ចំណែកជនសង្ស័យប្រហែល ២០ ទៅ ៣០នាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
នៅថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង១៣ និង៤៩នាទី លោកលាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាលបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់