ព័ត៌មានជាតិ

ពលរដ្ឋ ញាក់សាច់ នៅស្ពានអាកាស ស្ទឹងមានជ័យ នាពេលរាត្រី

ភ្នំពេញៈ ស្ពានអាកាសស្ទឹងមានជ័យ ជាស្ពានអាកាសទី៣ ល្អស្អាតជាងគេ ប៉ុន្តែពោពេញទៅដោយរឿងរ៉ាវ ដ៏គួរឱ្យញ៉ាក់សាច់ ព្រឺព្រួច ស្រៀរឆ្អឹងខ្នង មកលើអ្នកធ្វើដំណើរ នាពេលរាត្រី តែម្តង។

ពលរដ្ឋញ៉ាក់សាច់ ព្រឺព្រួចស្រៀវឆ្អឹងខ្នងនោះ គឺពុំមានន័យថា មានព្រាយបិសាច ឫក៏ខ្មោចលងអីនោះ ដល់ពួកគាត់គាត់នោះទេ ពោល គឺបងប្អូនប្រជាពលរដ្ឋ ភ័យខ្លាចពពួកក្រុមជនអន្ធពាល នៅតំបន់នោះ វាតែងតែធ្វើសកម្មភាព ចេញមកស្ទាក់ផ្លូវ យ៉ាងប្រសេកប្រសាច វាយប្លន់យកម៉ូតូ ការបូបលុយ នឹងទ្រព្យសម្បត្តិផ្សេងៗទៀត ធ្វើឱ្យប្រជាពលរដ្ឋ មានរបួស និងភ័យខ្លាច យ៉ាងខ្លាំង។ ប្រជាពលរដ្ឋបានប្រាប់ថា ក្រុមជនអន្ធពាលទាំងនោះ វាធ្វើសកម្មភាពនៅពេលយប់ ត្រង់ចំណុចខាងក្រោមស្ពាន តែម្តង។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា ពួកជនអន្ធពាល វាធ្វើសកម្មភាពហើយ តែងតែរត់គេចខ្លួន ទៅច្រកតូចៗ និងរត់គេចទៅចូល វត្តស្ទឹងមានជ័យ ជាដើម។ ប្រជាពលរដ្ឋ បញ្ជាក់បន្ថែមថា នៅទីតាំងគល់ស្ពាន និងក្រោមស្ពានស្ទឹងមានជ័យនោះ គេពុំមានឃើញមុខលោកមានសមត្ថកិច្ច នៅការពារគោលដៅនោះទេ មានតែនៅខាងលើផ្លូវ ព្រះមុន្នីរ៉េត តែប៉ុណ្ណោះ ហើយក៏មិនដឹងថា ជាសមត្ថកិច្ចខាងសង្កាត់ ឫខណ្ឌណានោះទេ។ ស្ពានអាកាសស្ទឹងមានជ័យ នោះ មានព្រំប្រទល់ជាប់គ្នា ដល់ទៅ ៣សង្កាត់ និង ៣ខណ្ឌឯណោះ ពោល គឺជាប់នឹងសង្កាត់បឹងសាឡាង ខណ្ទទួលគោក សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ផងដែរ។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា នៅគ្រាដែលពួកគាត់ ត្រូវក្រុមចោស្ទាក់ប្លន់ យកទ្រព្យសម្បត្តិនោះ បានទូរសព័្ទទៅសុំឱ្យកម្លាំងមានសមត្ថកិច្ចជួយដែរ តែខាងសមត្ថកិច្ចឆ្លើយតបមកវិញ ដោយរុញពីមួយទៅមួយថា កន្លែងដែលពួកចោប្លន់នោះ ជាទឹកដីខណ្ឌនេះ ខណ្ឌនោះ ដោយគ្មានសមត្ថកិច្ចណា ចេញមកជួយអន្តរាគមន៏នោះទេ ដោយសារតែស្ពាននេះ ជាប់ព្រំប្រទល់ ៣ខណ្ឌ អ៊ីចឹងទៅ បងៗសមត្ថកិច្ច ប្រចាំគ្នាតែម្តង។

ពាក់ព័ន្ធនឹងរឿងរ៉ាវ ខាងលើនេះ បងប្អូនប្រជាពលរដ្ឋ បានសុំណូមពរ ដល់អាជ្ញាធររាធានីភ្នំពេញ ពិសេស ទៅដល់ក្រសួងមហាផ្ទៃ និងស្នងការរាជធានី និងកងរាជអាវុធហត្ថរាជធានី ដាក់កម្លាំងសមត្ថកិច្ចណា ឬក្រុមណាមួយ ឱ្យបានច្បាស់លាស់ ដើម្បីដាក់ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ នៅចំណុចខាងក្រោម គល់ស្ពានអាកាសស្ទឹងមានជ័យ នោះផង។ បើនៅតែគ្មានសមត្ថកិច្ចខាងណា ចេញមុខមកជួយអន្តរាគមន៏ ដូចសព្វថ្ងៃនេះទេ តើគោលការណ៏ ភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល មានន័យអ្វីទៅ បើក្រុមចោរចេញមកស្ទាក់ប្លន់ប្រជាពលរដ្ឋ នៅទីនោះ ដូចស្រមោចអ៊ីចឹង។ ឯសមត្ថកិច្ច រុញទៅដាក់គ្នា ទៅវិញទៅមក បែបនេះ។ ហេតុនេះ បងប្អូនប្រជាពលរដ្ឋ សុំឱ្យថ្នាក់លើ ដាក់សមត្ថកិច្ចណាមួយ ឬក្រុមណាមួយ ឱ្យមកទទួលខុសត្រូវ ការពារសន្តិសុខ នៅទីនោះ ឱ្យបានល្អប្រសើរ៕

photo_2016-04-22_01-21-12photo_2016-04-22_01-21-16 photo_2016-04-19_14-16-53photo_2016-04-19_14-17-00photo_2016-04-22_13-19-33 photo_2016-04-22_13-19-36 photo_2016-04-22_13-19-39

មតិយោបល់