ព័ត៌មានជាតិ

សាំយ៉ុងវ៉ាជែង បុកម៉ូតូCBR របួសធ្ងន់បុរសម្នាក់!

​តាកែវ: នៅវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិ២ ចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ។

រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AE-4522 ធ្វើដំណើរមកពីជើងទៅត្បូង អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។ ចំណែកម៉ូតូម៉ាកCBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FR-0218 បើកបរដោយឈ្មោះ ធុន សុវណ្ណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ នៅភូមិស្នែងរម៉ាំង ឃុំជំរ:ពេន ស្រុកសំរោង ខេត្តតាកែវ របួសធ្ងន់ ដឹកយកទៅមន្ទីរពេទ្យខេត្តតាកែវ។
មូលហេតុ រថយន្តវ៉ាជែង ខ្វះការប្រុងប្រយ័ត្នមកបុកម៉ូតូខាងស្តាំដៃ៕

មតិយោបល់